Laptops For Sell

របៀបប្រើប្រាស់

រាល់ផលិតផលទំនើបៗ នាពេលបច្ចុប្បន្ន នៅពេលដែលបានទិញទៅប្រើប្រាស់ គុណភាពពេលដំបូងមានលក្ខណៈល្អប្រសើរ ដោយសារតែការមិនបានយល់ដឹងពីរបៀបនៃការប្រើប្រាស់ ផលិតផលនោះអោយបានត្រឹមត្រូវ ធ្វើអោយសមត្ថភាពរបស់ ផលិតផលដែលបានទិញទៅប្រើប្រាស់ចាប់ផ្តើមចុះគុណភាព។ នេះជាបញ្ហាមួយដែលយើងគួរតែយល់ដឹងពីការប្រើប្រាស់ ផលិតផលទំនើបៗ ទាំងអស់នោះ។

ដោយសារនេះជាគេហទំព័រដែលផ្សព្វផ្សាយពីផលិតផល កុំព្យួទ័រយួរដៃ (Laptop) រាល់ការបង្ហាញប្រាប់គឺសំដៅទៅលើការប្រើប្រាស់តែផលិតផល Laptop មួយតែប៉ុណ្ណោះ។

– នៅពេលនេះវាជាការបង្ហាញូនូវការថែរក្សារផ្នែកខាងក្រៅ  ៖

១) រាល់ការទិញនូវផលិតផលប្រភេទកុំព្យួទ័រយូរដៃ ទាំងអស់សូមធ្វើការ អ៊ុត។ គុណសម្បត្តិ វាធានានូវការមិនប្រឡាក់ ឬ ឆ្កូត ពណ៌ស្លេក… អាចការពារនូវទឹកមិនអោយចូលបាន ២០%-៤០%…

២) ការទុកដាក់ជាបញ្ហាសំខាន់បំផុតនៃការប្រើប្រាស់ផងដែរ យើងគួរចងចាំថាផលិតផលដែលមានលក្ខណៈតូច គ្រឿងផលិតរបស់វាក៏ថាតូចទៅតាមនោះផងដែល។ សំរាប់ការដាក់កុំព្យួទ័រយូរដៃ នៅក្នុងកាតាប ដែលផ្ទុកនូវសៀវភៅច្រើនក្បាល់ផងដែលនោះវា និងបណ្តាលអោយ អេក្រង់របស់វា ឆាប់ខូច និង បែកពណ៌ជាដើម… រាល់ការទុកដាក់ត្រូវពិនិត្យមើលថា វាមានទំហំសមរម្យ ក្នុងការដាក់ មិនត្រូវការទំហំធំជាង រឺ តូចចង្អៀត នោះទេ។ (បន្តរអត្ថបទ ថ្ងៃទី29 ខែ មេសា)

បញ្ចេញមតិ